ក្រុមហ៊ុន HP បង្ហាញពីឡេបថប់ស៊េរីថ្មី រចនាឡើងពីស្បែកសត្វ

តើអ្វីទៅដែលប្រកបដោយប្រណីតភាព ជាងសេរីឡេបថប់ MacBook Pro តម្លៃរាប់ពាន់ដុល្លារនោះ?  ចម្លើយពេលនេះគឺ ក្រុមហ៊ុន HP បានដាក់បង្ហាញឡេបថប់កូនកាត់សេរីថ្មី ដែលរចនាឡើងដោយភ្ជាប់ជាមួយ សារធាតុស្បែកសុទ្ធ គឺ HP Spectre Folio ហើយឡេបថប់នេះមិនមែន មានស្បែកដេរត្រឹមតែពីលើរាងខាងក្រៅទេ គឺវាត្រូវបានរចនាឡើងដោយមានស្បែកសុទ្ធភ្ជាប់ជាមួយតួខ្លួនម៉ាស៊ីនទាំងមូលតែម្តង។ ម៉ូតឡេបថប់ស៊េរីថ្មីនេះគឺបានបង្ហាញពី គំនិតឈានមុខក្នុងការរចនាម៉ាសីុនកំព្យូទ័រពីក្រុមហ៊ុន HP ដូចអ្វីដែលក្រុមហ៊ុនបានបង្ហាញជាមួយឡេបថប់ស៊េរីស្តើង Folio ១៣.៣ ជំនាន់មុនៗដែរ។

ដូចរំពឹងទុក បើក្រលេកមើល HP Spectre Folio យើងឃើញថាវាមានភាពឥតខ្ចោះគ្រប់កន្លែង តាំងពីរូបរាងស្បែកដ៏រលោងគួរឲចង់ស្ទាបអង្អែល ពីខាងក្រៅ មកដល់ខាងក្នុងពេលដែលបើកឡើងមានអេក្រង់ ១៣.៣” អីុង ដ៏ភ្លឺភ្នែកចាំស្វាគមន៍ និង ក្តារចុចឃីប៊តសាងពីលោហៈធាតុរលោងពណ៌ទឹកប្រាក់ ហើយសណ្ឋានកូនកាត់របស់ឡេបថប់នេះ ដែលស្រដៀងទៅនឹងឡេបថប់ស៊េរី Microsoft Surface វាបង្ករភាពងាយស្រួល សំរាប់ផ្លាស់ប្តូរសណ្ឋាន ដើម្បីឲស្របទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

ស្បែកមិនមែនជាលក្ខណៈពិសេសតែម្យ៉ាងរបស់ HP Spectre Folio នោះទេ ឡេបថប់នេះក៏បានភ្ជាប់នូវ CPU Y-Series របស់ Intel ជំនាន់ទី៨ ដំបូងគេដែលមិនត្រូវការកង្ហារពីក្នុង ជាមួយនឹង Motherboard ស៊េរីថ្មី ដែលមានទំហំតូចជាង Motherboard ឡេបថប់ផ្សេងៗដល់ទៅ ២០ភាគរយ មិនត្រឹមតែប៉ុណ្ណោះវាក៏មានជំរើសអាចភ្ចាប់ជាមួយនឹងសេវា 4G LTE ផងដែរ។ HP Spectre Folio ក៏មានប្រដាប់ដោយអេក្រង់សន្សំសំចៃថាមពលប្រភេទថ្មី របស់ក្រុមហ៊ុន Intel ដែលវាអាចកាត់បន្ថយការប្រើប្រាស់ថាមពលដល់ទៅពាក់កណ្តាល ជាមួយនឹងថ្មដ៏ធំ ដែលតាមការបញ្ចាក់ពី HP គឺអាចដំណើរការបានរហូតដល់ទៅ១៩ម៉ោង សំរាប់ប្រភេទCore i5 ១៧ម៉ោង សំរាប់ប្រភេ Core i7 និង ១៤ម៉ោងសំរាប់ស៊េរីភ្ចាប់សេវា 4G LTE។

ដោយសារតែក្រុមហ៊ុន HP មានបទពិសោធន៍រាប់សិបឆ្នាំ និង ជាជើងចាស់ក្នុងទីផ្សារបច្ចេកវិទ្យា ឡេបថប់កំពូលនេះត្រូវបានរចនាឡើងប្រកបដោយគុណភាពខ្ពស់ ដោយឃើញផ្ទាល់តាមរយៈរូបរាងដ៏ដ៏ប្រណិត និង អេក្រង់លំដាប់កំពូល មិនត្រឹមតែប៉ុណ្ណោះវាក៏មានភ្ចាប់ស្រាប់ជាមួយប៉ាសបំពងសំលេង Bang & Olufsen ចំនួនបួនគ្រាប់ និង រន្ធសំរាប់ដាក់ប៊ិុចរបស់ HP ទៀតផង។ HP Spectre Folio មានជំរើសចាប់ពី RAM 8GB និង SSD 256GB ឡើងទៅ នឹងចាប់ផ្តើមដាក់លក់ នៅទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៩ ខែតុលា ក្នុងតម្លៃ ១,២៩៩ ដុល្លារ សំរាប់ប្រភេទCore i5 និង ១,៤៩៩ ដុល្លារ សំរាប់ប្រភេទCore i7 ដោយមានជំរើសពីរពណ៌គឺ ពណ៌ត្នោត និង សំរាប់ពណ៌ឈាមជ្រូក ដែលនឹងចេញលក់នៅខែធ្នូ ដែលគេរំពឹងទុកថាប្រាកដជាមានជំរើសអេក្រង់ប្រភេទ 4K។

ឡេបថប់ដែលធ្វើពីស្បែកសុទ្ធ បែបនេះអាចជាការចាប់ផ្តើមមួយដែលជំរុញឪក្រុមហ៊ុនផ្សេងទៀតយកគំរូតាមដោយរចនា ផលិតផលអេឡិចត្រូនិករបស់ពួកគេពីធាតុស្បែកដ៏គួរចាប់អារម្មណ៍នេះ បូករួមជាមួយភាពពេញនិយមរបស់ស្រោមផលិតផលអេឡិចត្រូនិកធ្វើពីស្បែកជាច្រើន។

PLACE YOUR ADS HERE

CONTACT US

info@roosterkool.com
+855 12 955 502, +855 92 222 198 +855 16 915 636
Click Here

PLACE YOUR ADS HERE

CONTACT US

info@roosterkool.com
+855 12 955 502, +855 92 222 198 +855 16 915 636
Click Here

Latest News

Leave a Comment

Your email address will not be published. Required fields are marked *